លិខិតចំហ ជូនចំពោះ សមត្ថកិច្ចពាក់ព័ន្ធ
ខ្ញុំពិតជាឈឺចាប់ និងមិនអាចទទួលយកបានឡើយ នៅពេលដែលបានស្តាប់លឺពាក្យសម្តីប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងររបស់ទណ្ឌិត សម រង្ស៊ី មកលើរាស្រ្តខ្មែរ និងអង្គព្រះមហាក្សត្រនៃយើង។
ជនក្បត់ជាតិម្នាក់នេះ កាន់តែព្រហើន ថ្លើមធំណាស់ ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីបំផ្លាញកម្ពុជា គេហ៊ានប្រមាថរាជរដ្ឋាភិបាលស្របច្បាប់ ប្រមាថប្រជាជនខ្មែរ ប្រមាថព្រះមហាក្សត្រ និងជាតិខ្មែរ។
យោងតាម កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បាននិយាយថា “អ្នកនៅលើទឹកដីប្រទេសកម្ពុជា គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីតែព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន។ ដូច្នេះ លោកអត់ហ៊ានធ្វើអ្វីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្កលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃនេះបានទេ”។
សម្តីទាំងនេះសឲ្យឃើញថា ទណ្ឌិតម្នាក់នេះ ជាជនក្បត់ជាតិយ៉ាងពិតប្រាកដ គេដឹងច្បាប់ តែល្មើសច្បាប់ ប្រមាថរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលយើងដឹងហើយថា ប្រទេសកម្ពុជាជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានព្រះមហាក្សត្រគ្រងរាជ្យ តែមិនកាន់អំណាច។
តាមរយៈសម្តីទាំងនេះ ខ្ញុំបាទ សូមស្នើសុំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមមេត្តាចាត់វិធានការផ្លូវច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី បន្ថែមទៀត អំពីទោសដែលបានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រជិវិតតម្កល់លើត្បូង ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ។
ជា ច័ន្ទបរិបូរណ៍