បែកធ្លាយវីដេអូលោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM ដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩​ | ផ្ទះហ្វេសប៊ុក | 0 |
បែកធ្លាយវីដេអូលោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM ដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក បែកធ្លាយវីដេអូលោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM ដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក

លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានបណ្តាញទំនាក់ទំនង Facebook ឈ្មោះ «យុត្តិធម៌សង្គម» ទម្លាយរូបភាពលោកចូលលេងលែ្បងនៅក្នុងកាស៊ីណូ GM ដ៏ធំបំផុតមួយនៅទីក្រុង Virginia សហរដ្ឋអាមេរិក។

យោងតាម Facebook ដដែលនោះបានបង្ហាញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះជាមួយខ្លឹមសារថា «លោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM នៅក្នុងទីក្រុង Virginia ខ្ញុំកប់យោបល់និយាយលែងចេញពេលឃើញវីដេអូ និងរូបភាពរបស់លោកអនុប្រធាន អេង ឆៃអ៊ាង ដែលបានទៅរស់នៅក្រៅប្រទេសហើយ គាត់នៅបន្តចូលលេងល្បែងទៀត។ ហើយថ្មីៗនេះគាត់នៅចូលកាស៊ីណូ GM ដ៏ធំបំផុតមួយនៅក្នុងទីក្រុង Virginia – ប្រទេសអាមេរិកជាមួយមនុស្សជំនិតរបស់គាត់»។

ម្ចាស់ Facebook «យុត្តិធម៌សង្គម» បានបន្តសរសេរខ្លឹមសារទៀតថា «ឯងសុំឲ្យគាត់ផ្ញើលុយមកឲ្យខ្លះដើម្បីធ្វើការងារបក្ស គាត់ថា អត់មានលុយទេ ហើយគាត់ថា សូមចាំមើលលទ្ធផលគាត់ទៅប្រទេស New Zealand សិនដើម្បីទៅប្រមូលលុយពីបងប្អូនខ្មែរនៅទីនោះ»។

សូមជំរាបថា កាលពីដើមឆ្នាំ២០១៧កន្លងទៅ លោក អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី នេះ ក៏ធ្លាប់ត្រូវបានបណ្តាញសង្គមមួយចំនួន បង្ហោះទម្លាយរូបភាពលោកចូលលេងល្បែង នៅក្នុងកាស៊ីណូណាហ្គា ម្តងរួចមកហើយ តែពេលនេះទម្លាយរូបភាពចូលលេងកាស៊ីណូដ៏ល្បីមួយនៅអាមេរិកវិញ។

សូមទស្សនាវីដេអូ និងរូបភាព ខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង