ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវចោលសំរាមទៅក្នុងលូដែលអាចបង្កឱ្យកកស្ទះ និងមានជំនន់ទឹកភ្លៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវចោលសំរាមទៅក្នុងលូដែលអាចបង្កឱ្យកកស្ទះ និងមានជំនន់ទឹកភ្លៀង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវចោលសំរាមទៅក្នុងលូដែលអាចបង្កឱ្យកកស្ទះ និងមានជំនន់ទឹកភ្លៀង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បញ្ហាជំនន់ទឹកភ្លៀង ទោះបីមានការបង្កើនសមត្ថភាពប្រព័ន្ធលូ តែបើប្រជាពលរដ្ឋមិនចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទេនោះ បញ្ហាស្ទះប្រព័ន្ធលូនៅតែកើតមានដែលអាចធ្វើឱ្យលេចលង់ផ្ទះប្រជាពលរដ្ឋមួយចំនួនទោះបីមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមក៏ដោយ។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមិនចូលរួមសហការនោះទេ ដូចជាការយកសម្រាមទៅចាក់ចូលទៅក្នុងលូ នោះក៏វាបង្កើតនូវការកកស្ទះ ព្រោះនៅក្នុងប្រទេសរបស់យើង មានលូធំ និងលូតូច ហើយការយកសម្រាមទៅចាក់ក្នុងលូនោះហើយ ដែលអាចបង្កឱ្យមានការកកស្ទះលូ លេចលង់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។ លោក ក៏បានថ្លែងអំណរគុណដល់អ្នកលេង Facebook ដែលបង្ហោះរូបភាពពាក់ព័ន្ធបញ្ហាសំរាមហូរជាមួយទឹកចូលទៅក្នុងប្រព័ន្ធលូ ហើយលោកបានលើកឡើងថា ការបង្ហោះបែបនេះ ជាការដាស់តឿនដល់ប្រជាពលរដ្ឋយើងផងដែរ៕

អត្ថបទទាក់ទង