វិទ្យាស្ថានខ្មែរជំនាន់ថ្មីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបើកវគ្គបណ្ដុះបណ្ដាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ អោយកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងឯកឧត្ដម ហីុង សីុដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបចេ្ចកទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់និស្សិតក្រីក្រ លើមុខជំនាញ៖ ជួសជុលកុំព្យូទ័រ រដ្ឋបាល និងលេខាធិការ និងជំនាញគណនេយ្យកុំព្យូទ័រ(Quickbook)
ក្រោមគម្រោងថវិកាអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបចេ្ចកទេស និងវិជ្ជាជីវៈ តាមរយៈមូលនិធិជាតិកាត់បន្ថយភាពក្រីក្រ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។