អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner នឹងមកដល់ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ខាងមុខ
អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner នឹងត្រូវអញ្ជើញមកពីប្រទេសស្វីស មកកាន់ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដើម្បីតម្កល់ក្នុងចេតិយ នៅខាងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាបដោយមានការនិមន្តព្រះសង្ឃជិត ៧០០អង្គ ដើម្បីសម្តែងព្រះបរិត្ត បង្សុកូលតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ នេះបើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោកបានបន្ត ថាបន្ទាប់មួយថ្ងៃគឺនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចនឹងសព្វព្រះរាជហឫទ័យយាងប្រោសព្រះរាជទាន ធូបទាន និងកម្រងផ្កា នាចេតិយតម្កល់អដ្ឋិលោកវេជ្ជបណ្ឌិត Beat Richner៕