ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលចូលរួមចំណែកធ្វើឳ្យពិធីបុណ្យអុំទូកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលចូលរួមចំណែកធ្វើឳ្យពិធីបុណ្យអុំទូកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលចូលរួមចំណែកធ្វើឳ្យពិធីបុណ្យអុំទូកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស

បន្ទាប់ពី ពិធីបុណ្យអុំទូកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ:កម្មការទូកដែលបានចូលរួមដឹកនាំប្រកួតប្រជែងនៅក្នុងពីធីបុណ្យអុំទូកដ៏អធិកអធមនេះ ហើយលោកបានជូនពរសូមឳ្យបងប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិលទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ។

លោកនាយករដ្ឋមន្ត្រី លើកឡើងដូចនេះតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៨នេះ។

ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែលបានផ្តល់នូវការមើលថែសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃមកនេះ។ 

លោកសំណូមពរសូមឳ្យបងប្អូនចូលរួមសម្អាតសំរាម និងបរិស្ថានអោយបានស្អាតល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា។

លោកបានបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព គឺផ្តល់ឱកាសអោយយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យធំៗជាច្រើននៅក្នុងប្រទេស ព្រមទាំងបានទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។

សូមជម្រាបថា ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ (គិតពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា)។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ៕