ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាជិត៩០០នាក់ នៅសាលាគ្រួសារថ្មី

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 12
ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាជិត៩០០នាក់ នៅសាលាគ្រួសារថ្មី ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាជិត៩០០នាក់ នៅសាលាគ្រួសារថ្មី

នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ។

ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ នឹងធ្វើនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជាទម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា តែងចុះជួបកុមាពិការ និងគ-ថ្លង់ នៅអង្គការគ្រួសារថ្មី ក្នុងមួយឆ្នាំចំនួន ២លើក ដើម្បីសំណេះសំណាលផង និងទទួលទានអាហាររួមគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ សម្តេចតេជោ និងក្រុមគ្រួសារតែងបានជួយឧបត្ថម្ភប្រចាំខែនូវអង្ករ និងថវិកា ដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលនេះផងដែរ។

លោកនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា ពេលបានជួបជាមួយកុមារពិការ និងគថ្លង់ បានធ្វើឲ្យសម្តេចមានអារម្មណ៍រីករាយផង និងអាណិតអាសូរផង ហើយក៏បានផ្តល់ឱកាសឲ្យសម្តេចបានពិចារណារិះរកវិធីជួយដល់ជនពិការផងដែរ៕