ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវចំនួន២១៦នាក់ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 6
កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវចំនួន២១៦នាក់ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវចំនួន២១៦នាក់ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ដើម្បីបន្តកិច្ចសហការជាមួយអង្គការសហប្រជាជាតិ កម្ពុជានឹងបញ្ជូនកងវិស្វកម្ម លេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ក្នុងចំណោមកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ មានកងនារី១០នាក់ផងដែរ។ ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ក្រៅពីរៀបចំពិធីជូនដំណើរដល់កងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុ ភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ចំនួន៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ផងដែរ។ កម្មវិធីពិធីមាតុភូមិនិវត្តន៍ នឹងត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេលាម៉ោង ០៨៖៣០នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ័ចិនតុង រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ មានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង