វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បញ្ជាក់ថា បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយច្បាប់ផ្ទៃក្នុងកម្ពុជា សហគមន៍អន្តរជាតិមិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនោះទេ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នៈ ក្នុងថ្ងៃខួបលើកទី ២៧ នៃកិច្ចព្រមព្រៀងបានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា។ សហគមន៍អន្តរជាតិមិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនោះទេ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា មកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុកាល ២៧ឆ្នាំហើយ, កិច្ចព្រមព្រៀងនេះមានតម្លៃខាងផ្នែកសីលធម៌ និងជាមរតកប្រវត្តិសាស្ត្រ, ប៉ុន្តែ គេមិនអាចប្រើវាជាលិខិតូបករណ៍អន្តរជាតិ ឬជាឧបការណ៍អូសទាញឱ្យសហគមន៍អន្តរជាតិ ចូលមកពាក់ព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យនោះទេ។
សូមអានសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្នុងរូបខាងក្រោម