ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ហ៊ុន ម៉ានី​ តំ​ណាង​ឲ្យ​កម្ពុជាបាន​នាំ​យក​មក​វិញ​នូវ​គ្រឿង​អលង្ការខ្មែរបុរាណ​ពី​ចក្រភព​អង់​គ្លេស

ដោយ៖ សម ឬទ្ធិពល
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 150

ព្រឹកថ្ងៃទី​២  ខែ​ធ្នូ  ឆ្នាំ​២០១៧ នេះ កម្ពុជាមានមោទនភាពជា​ខ្លាំង​ ដោយ​បាននាំមកវិញនូវគ្រឿងអលង្ការខ្មែរបុរាណពីប្រទេសអង់គ្លេស មកតម្កល់នៅសារមន្ទីរជាតិ ដែលនេះគឺជាដួងព្រលឹងជាតិខ្មែរយើង។

ការ​នាំ​យក​មកវិញ​នូវ​គ្រឿង​អលង្គារ​ទាំង​នេះ​ ធ្វើ​ឡើង​តាម​រយៈឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ( ស.ស.យ.ក) និងប្រតិភូ ដោយ​បានដង្ហែនូវគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរចំនួន១០ឈុត ពីប្រទេសអង់គ្លេសមកកាន់កម្ពុជាវិញ។

ប្រតិភូក្រសួងវប្បធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានដង្ហែគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរទាំង​នេះ​ មក​កម្ពុជា​វិញ​ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងយកមកតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរមានចំនួន១០ឈុត បានធ្វើឡើងនៅក្នុងស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រវាងក្រុមហ៊ុនដែលធ្វើការដេញថ្លៃលក់គ្រឿងអលង្ការ ជាមួយភាគីកម្ពុជាយើង។

ពិធីប្រគល់នេះ ធ្វើឡើងក្រោមការចូលរួមពីមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកស្រីឯករាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេស ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ឯឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ជាមួយនឹងមន្ត្រីក្រសួងវប្បធម៌ និងប្រជាពលរដ្ឋ និស្សិត ដែលរស់នៅទីក្រុងឡុងដ៍មួយចំនួន។

ក្នុងពិធីទទួលនោះមានការរៀបចំ ពិធីបន់ស្រន់សូមសេចក្តីសុខ ក្នុងការនាំយកគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ត្រឡប់មកកម្ពុជាវិញ ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន។

គ្រឿង​អលង្ការ​មាស​​សម្រាប់​លម្អ​លើ​រូប​ចម្លាក់​នា​សម័យ​អង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ​ ត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ​ និងអន្តរជាតិចាត់ទុកថា ជា​”សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ដ៏​វិសេសវិសាល​ និងពុំ​អាច​កាត់​ថ្លៃ​បាន”។​ សម្បត្តិទាំងនេះជា​ផ្នែក​មួយ​ ​​នៃ​​​ដួង​ព្រលឹង​របស់​បុព្វ​បុរស​ខ្មែរពិតៗ​ ដែលស្ថិត​នៅ​ទូទាំង​ពិភពលោក​ ហើយ​ត្រូវ​បាន​​​​យាង​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ​ជា​បន្ត​បន្ទាប់​ ក្នុង​សម័យ​កាល​ដែល​ជាតិ​យើងបាន​ទទួល​នូវ​សុខ​សន្តិភាព​ពេញ​បរិបូណ៌​​​៕

គួររំលឹកថា ថ្ងៃនេះ ៣៩ឆ្នាំមុន គឺជាថ្ងៃនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាននាំយកនូវសន្តិភាព ការអភិវឌ្ឍជូនប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។

សន្តិភាព បាននាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះ មោទនភាពគ្រប់បែបយ៉ាងសម្រាប់ជាតិមាតុភូមិ៕

អត្ថបទទាក់ទង