ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីខួុបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 849
សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីខួុបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីខួុបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើ តរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ -២ធ្នូ២០១៧ បានប្រារព្ធធ្វើនៅសាលសន្និសីទចតុមុខ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិងគណៈកម្មាធិការរណសិរ្សគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយសជាតិអន្តរជាតិផងដែរ។

សម្តេច​ ហេង សំរិន បានមានប្រសាសន៍ថាស្មារតី២ធ្នូនិងស្មារតី៧មករានៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូបនិងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។​ ពីមួយឆ្នាំទៅមួយឆ្នាំក្រោមពន្លឺនៃសន្តិភាពនិងសេរីភាពព្រះរាជា​ណាចក្រកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើនបានរីកស្គុះស្គាយពេញផ្ទៃប្រទេសទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញពីសមិទ្ធផលនិងជោគជ័យថ្មីៗបន្ថែមទៀតដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៨និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។

សម្តេច​ ហេង សំរិន បានមានប្រសាសន៍បន្តទៀតថារយៈ ពេល៣៩ឆ្នាំកន្លងមកនេះបន្ទាប់ពីថ្ងៃជ័យជម្នៈ៧មករា ១៩៧៩ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈការជម្នះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនាធ្វើអោយប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗនិងសំខាន់ៗជាប្រវត្តិសាស្រ្តដែលបាននាំអោយចាកផុតពីស្រមោលអតីតកាលដ៏សែនឈឺចាប់និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្របវិស័យជាពិសេសវិស័យសេដ្ឋកិច្ចជាតិមានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យមក្នុងរង្វង់៧%ក្នុង១ឆ្នាំ។

សម្តេច​ប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា ២០១៧នេះសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១%អត្រានៃភាពក្រីក្រនឹងត្រូវបានកាត់ បន្ថយមកត្រឹម១៣,៥%និងអត្រានៃការអត់ការងារធ្វើចំនួន ០,៧% ដែលជាកត្តាជម្រុញអោយកម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទៅត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕

 

អត្ថបទទាក់ទង