ស្តេចប្រដាល់អាស៊ី Manny Pacquiao អាចនឹងព្យួរស្រោមដៃ ហើយជ្រើសយកតំណែងពិសេសមួយ
សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Cynthia Villar បានប្រាប់កាលពីថ្ងៃអង្គារម្សិលមិញនេះថា លោក Manny Pacquiao ដែលជាកំពូលអ្នកប្រដាល់ និងសមាជិកព្រឹទ្ធសភាហ្វីលីពីន ប្រហែលជាគិតពីការព្យួរស្រោមដៃប្រដាល់របស់ខ្លួន ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះ។
«ខ្ញុំគិតថា គាត់កំពុងគិតពីវា»។ លោកស្រី Villar បាននិយាយដូច្នេះក្នុងអំឡុងវេទិកា Meet Inquirer Multimedia។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់បន្ថែមថា វាគឺជាការសម្រេចចិត្តរបស់ លោក Pacquiao ថាតើលោកចង់ធ្វើជាប្រធានាធិបតី ឬក៏អត់។
«វាជាការសម្រេចចិត្តរបស់គាត់»។ លោកស្រី Villar បានបញ្ជាក់យ៉ាងដូច្នេះ៕