ខ្មែរប៉ុស្ដិ៍ Close

    ស្រុកកំពង់ត្រឡាចប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨.២ធ្នូ.២០១៧)

    ដោយ៖ សន បទុម ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 976
    ស្រុកកំពង់ត្រឡាចប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨.២ធ្នូ.២០១៧)ថ្នាក់​ដឹកនាំ​ស្រុកកំពង់ត្រឡាចប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨.២ធ្នូ.២០១៧)

    កំពង់ឆ្នាំង៖ នាព្រឹក ថៃ្ងទី២ ខែធ្នូ ឆ្នាំ២០១៧នេះនៅស្នាក់ការគណបក្សប្រជាជនស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៨៧៨-២ធ្នូ ២០១៧ ក្រោមអធិបតីភាពឯកឧត្តម​ ម៉ាត់ ម៉ូត អនុប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំ​ទាវ​ តុង ណារី សមាជិកគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត លោកឈឹម វុទ្ធា អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ស្រុក និងមានការចូលរួមពី លោក លោកស្រី សមាជិករណសិរ្ស ស្រុក មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស សាសនិកឥស្លាម ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមចំនួនជាង ១៥៤នាក់ផងដែរ។

    លោកជំ​ទាវ​ តុង ណារី បានអានសុន្ទរកថារបស់លោក ហេង សំរិន ដោយបានគូសបញ្ជាក់ថា ៖ រណសិរ្ស ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់​បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។

    លោកជំ​ទាវ​ បាន​បន្ថែម​ថា​ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនបដិ​សន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបាន​មក​វិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រ​ជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ​៧​មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរនេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។

    ឯកឧត្តម​ ម៉ាត់ ម៉ូត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព​នយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍ​លើ​គ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថេរភាព​​ម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋា​ភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហា​សាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។

    ឯកឧត្តម​ ម៉ាត់ ម៉ូត បាន​បន្តថា​ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍ មាតុភូមិកម្ពុជាតំណាងអោយសមាជិក សមាជិកាអង្គមិទ្ទិញទាំងមូលបានប្តេជ្ញាថា៖ លើកកំពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបំរើប្រជាជនអោយអស់កំលាំងកាយចិត្ត ដើម្បីអនុវត្តអោយបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើរួមចំ​ណែក​ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ ឯកឧត្តម​សង្កត់​ធ្ងន់​ថា ដូច្នេះ យើង​ត្រូវ​រួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវ​ជនជំនាន់ក្រោយអោយយល់ និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ង​ជ័យ​ជំនៈ​៧​មករា ដែលជាកំណើតទី២ របស់យើងទាំងអស់គ្នាបានឃើញពន្លឺថៃ្ងដូចពេលនេះ។ ប្តេជ្ញាគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាងសកម្មជា​មួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធចតុ​កោណដំណាក់កាលទី៣ អោយបានជោគជ័យ កត្តាសំខាន់គឺ កាត់បន្ថយអោយបាននូវភាពក្រីក្ររបស់​ប្រជាជនយើង។ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់តុលាការកំពូល និង​សាលដីកាស្ថារពរសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់ ១១៨​នាក់ មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ៕

     

     

    អត្ថបទទាក់ទង