គួរសែ្វងយល់!!! តើក្នុងមួយថ្ងៃ ខ្លួនបា្រណយើងត្រូវការទឹកប៉ុន្មាន?
ទឹកមានសារៈសំខាន់ណាស់សំរាប់ផ្គត់ផ្គង់សីតុណ្ហភាពក្នុងសារពាង្គកាយរបស់មនុស្ស ទឹកវាអាចទៅជួយចិញ្ចឹមកោសិកាគ្រប់ទីកន្លែង។ មានមនុស្សច្រើនណាស់ដែលមិនទាន់បានដឹង និងយល់អំពីថាតើមនុស្សយើងម្នាក់ៗមានតម្រូវការទឹកប៉ុន្មានសម្រាប់ផ្គត់ផ្គង់ នៃកោសិកាខ្លួនប្រាណរបស់យើងបាន?
ក្នុងមួយថ្ងៃៗសពា៍ង្គកាយមនុស្សយើងត្រូវបាត់បង់ទឹកពីរាង្គកាយ ទៅលើដូចជា ញើសទឹកនោម ឫយំចេញទឹកភ្នែកនិងមួយចំនួនជួយបំពេញទៅសរីរាង្គក្នុងខ្លួន ។ ដូចនេះយើងគួរពិសារទឺកស្អាត ឫ ទទួលទានអាហារដែលជាវត្ថុរាវ ដើម្បីជំនួសទឹកដែលបាត់បង់ ឧទាហរណ៏ ៖ ទឹកដោះគោជាដើម។
ហើយយើងគួរជៀសវាងនូវភេសជ្ជៈដែលមានកាហ្វេអីុន ព្រោះជាមូលហេតុនាំអោយបញ្ចេញទឹកចេញពីរាង្គកាយ។
ដូចនេះហើយបុរសនិងស្រ្តីគួរពិសារទឹក១០ទៅ១២កែវ ក្នុងមួយថ្ងៃ ។ តែប្រសិនបើយើងជាអ្នកហាត់កីទ្បា ឫ ប្រើកម្លាំងច្រើនជាងធម្មតា គួរតែបន្ថែមបរិមាណទឹកអោយបានច្រើនជាងនេះ ។