ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេស និងជនរួមជាតិកម្ពុជា

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 43
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេស និងជនរួមជាតិកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេស និងជនរួមជាតិកម្ពុជា

សៀមរាប៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោកជំ​ទាវ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនិង លោក លោកស្រី ថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារត្រៀមរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ជនរួមជាតិកម្ពុជា បានចុះពិនិត្យទីតាំងដែលត្រូវរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។

គួររំលឹកផងដែរ សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើការអំពាវនាវ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋ មហាគ្រួសារខ្មែរ ពុទ្ធបរិស័ទជិតឆ្ងាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃចំនួន៥០០០អង្គ ជាប្រវត្តិសាស្ត្រ និងរីករាយជាមួយកម្មវិធីប្រគុំតន្ត្រី ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈពិសេសៗជាច្រើន ដោយសេចក្តីជ្រះថ្លា និងរីករាយទាំងអស់គ្នា ឱ្យបានច្រើនកុះករ៕

 

 

អត្ថបទទាក់ទង