ខ្មែរប៉ុស្ដិ៍ Close

ញាក់សាច់!! ពេលដឹងតម្លៃចិញ្ចៀនពេជ្រ​ ដែលនាយព្រែក ទិញជូនអនាគត​ភរិយា ស្ទើរតែមិនចង់ជឿ…..!!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2083
ញាក់សាច់!! ពេលដឹងតម្លៃចិញ្ចៀនពេជ្រ​ ដែលនាយព្រែក ទិញជូនអនាគត​ភរិយា ស្ទើរតែមិនចង់ជឿ…..!!ញាក់សាច់!! ពេលដឹងតម្លៃចិញ្ចៀនពេជ្រ​ ដែលនាយព្រែក ទិញជូនអនាគត​ភរិយា ស្ទើរតែមិនចង់ជឿ…..!!

កញ្ញា ជា ស្រី​តី ដែល​មហាជន​ស្គាល់​ច្បាស់​ជា​គូ​ដណ្ដឹង​ដ៏​ស្រស់ស្អាត​របស់​តារា​កំប្លែង​វ័យក្មេង នាយ​ព្រែក ទើបតែ​ទិញ​ចិញ្ចៀនពេជ្រ​ដ៏​ភ្លឺ​ចែងចាំង​ភ្នែក​មួយ​វង់ ចំណែកឯ​តម្លៃ​វិញ​ខ្ពស់​មិនធម្មតា ដែល​កំពុង​ទទួលបាន​ការចាបអារម្មណ៍ ​ពី​មហាជន ។​អនាគត​ភរិយា​តារា​កំប្លែង នាយ​ព្រែក រូបនេះ បាន​បង្ហោះ​រូប​ចិញ្ចៀនពេជ្រ​មួយ​វង់ និង វិ​ក័យ​ប​ត្រ​ទើបតែ​ទិញពី​ហាង​ពេជ្រ​មួយកន្លែង តាមរយៈ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាមកាលពីពេលថ្មីៗនេះ​ ហើយ​ក្នុងនោះ​កញ្ញា ស្រី​តី ក៏បាន​លើកឡើងថា នាង​ពិតជា​ស្រឡាញ់​វា​ខ្លាំង​ថែមទៀត​ផង ។​

នាយ​ព្រែក និង គូ​ដណ្ដឹង​ដែលជា​កូនស្រី​អ្នក​ខេត្តកំពង់ចាម​ខាងលើ បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​ប៉ុន្មាន​ឆ្នាំ​មកហើយ ប៉ុន្ដែ​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​នៅ​មិនទាន់​សម្រេចចិត្ត​កាន់​ដៃ​គ្នា​ចូល​រោង​ជ័យ​បញ្ចប់​ឈ្មោះ​ជា​គូ​ដណ្ដឹង​នៅឡើយ ដោយ​កន្លងមក​ពួកគេ​ធ្លាប់​អះអាងថា ចង់​នៅ​ពង្រឹង​ផ្នែក​ការងារ និង មុខរបរ​រកស៊ី​ឱ្យបាន​ល្អប្រសើរ​សិន ។​​តែ​ទោះបីជា​មិនទាន់មាន​ដំណឹង​រៀបការ ចំណង​ស្នេហ៍​រវាង​ពួកគេ​ទាំងពីរ​នៅតែ​បន្ត​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​មិន​ចាញ់​ពេល​ទើបតែ​ភ្ជាប់ពាក្យ​ហើយ​ថ្មីថ្មោង​ដដែល ៕