ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោតចេញសេចក្តីប្រកាសព័ត៌មានសម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឱ្យ CPP

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកសារ 58
គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោតចេញសេចក្តីប្រកាសព័ត៌មានសម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឱ្យ CPP គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោតចេញសេចក្តីប្រកាសព័ត៌មានសម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឱ្យ CPP

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិ​សេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្ស​ប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្ស​ប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់​៧៩អា​សនៈ។

គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រា១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោ​ធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បាន​សម្រេចដូចខាងក្រោម៖

– មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។
– មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។
– មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលខេត្តព្រៃវែង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕

គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោតចេញសេចក្តីប្រកាសព័ត៌មានសម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឱ្យ CPP
គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោតចេញសេចក្តីប្រកាសព័ត៌មានសម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឱ្យ CPP

 

អត្ថបទទាក់ទង