ខ្មែរប៉ុស្ដិ៍ Close

កូនខ្មែរតិចអត់ដឹងទីតាំងអីតឺ…!!!ល្អាង​ស្ពាន ​ជា​ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ ​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ក្នុង​ស្រុក​ខ្មែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 25
កូនខ្មែរតិចអត់ដឹងទីតាំងអីតឺ…!!!ល្អាង​ស្ពាន ​ជា​ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ ​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ក្នុង​ស្រុក​ខ្មែរ កូនខ្មែរតិចអត់ដឹងទីតាំងអីតឺ…!!!ល្អាង​ស្ពាន ​ជា​ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ ​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ក្នុង​ស្រុក​ខ្មែរ

អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ បាន​បញ្ជាក់ថា ​ល្អាង​ស្ពាន ជា​ស្ថានីយ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត ​នៅក្នុង​ស្រុក​ខ្មែរ ​ដែល​រហូត​មក​ដល់ពេលនេះ ​ពុំមាន​ស្ថានីយ ​ណាមួយ​ដែល​បង្ហាញ​ពី​ភស្តុតាង ​នៃ​ការ​តាំង​ទីលំនៅ​មាន​អាយុកាល​ចាស់ ​ជាង​ស្ថានីយ​ល្អាង​ស្ពាន​ឡើយ​។

លោក ហេង សុ​ផា​ឌី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​ ជាមួយ​អ្នក​ព័ត៌មាន​ទូរ​ទស្សន៍​ BTV ព័ត៌មាន ថា ក្រសួង និង​ក្រុម​អ្នកស្រាវជ្រាវ​បារាំង ​និង​មានការ​ចូលរួម​ធ្វើ​កំណាយ​ស្ម័គ្រចិត្ត​ពី​ក្រុម​និស្សិត​ នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា​ និង​អ្នកស្រាវជ្រាវ​មកពី​សហរដ្ឋអាមេរិក ​ចិន និង​វៀតណាម ​បានធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ល្អាង​ស្ពាន​នា​ពេល​កន្លងមក​ បញ្ជាក់ថា ​អាយុកាល​របស់​ស្ថានីយ​បុ​រេ​ប្រវត្តិ​សាស្ត្រ​មាន​អាយុកាល​ចាស់​ជាងគេ​។

ល្អាង​ស្ពាន សិ្ថត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល​ ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ ភាគ​និរតី​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។ ស្ថានីយ​បុ​រេ​ប្រ​វត្តិ​សាស្ត្រ​នេះ ​ត្រូវ​បានធ្វើ​កំណាយ​ចាប់​តាំងពី​ឆ្នាំ​២០០៩​មក​ រហូតមកដល់​ឆ្នាំ​២០១៨​។

លោក បន្តថា តាមរយៈ នៃ​កិច្ចសហការ នឹង​នាំមក​នូវ​លទ្ធផល​ថ្មី​ជាច្រើន ​ហើយ​មាន​ព័ត៌មាន​កាន់តែ​សំបូរ​បែប​មក​សិក្សា​ វិភាគ ដើម្បី​ឈាន​ទៅ​ធ្វើការ​បកស្រាយ​ពី​ជីវភាព​រស់នៅ​បច្ចេកទេស ​នៃ​ការ​ផលិត​ឧ​បករណ៍​ ប្រើប្រាស់​ពី​ថ្ម ​បរិស្ថាន ​និង​ធនធានធម្មជាតិ ​ដែល​មាន​នៅក្នុង​តំបន់​នេះ​។ ក្រៅពីនោះ​ ក្រសួង​មាន​គោល​ការណ៍​ បណ្តុះបណ្តាល​ធនធានមនុស្ស ​ដើម្បី​ឲ្យ​មាន​ជំនាញ​លើ​ផ្នែក​នីមួយៗ​។

អគ្គនាយករង រូបនោះ ​បញ្ជាក់ទៀតថា​ ប៉ុន្តែ​ការស្រាវជ្រាវ​នេះ ​យើង​មិន​ធ្វើ​តែ​នៅ​ក្នុង​តំបន់​ល្អាង​ស្ពាន​នេះ​ទេ​ គឺ​យើង​នឹង​ធ្វើ​ការស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​បន្ថែមទៀត​៕