នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថ្កោលទោសក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់ Fresh News ហើយបញ្ចេញព័ត៌មានមិនពិតប៉ះពាល់ ដល់សន្តិសុខជាតិ
នាយឧត្តមសេនីយ៍ទាំង២រូប តាងនាមឲ្យមេបញ្ជាការអង្គរក្សទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទី យ៉ាងមានប្រសិទ្ធភាពលើកិច្ចការពារសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល បានប្រកាសថា ការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើ និងមានចរិកវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹត នាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។
នាយឧត្តមសេនីយ៍ទាំង២រូប បានប្រកាសសារជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត ជាទីបំផុតដើម្បីការពារ សុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារអោយបាន ដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ និងសូមធ្វើការអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចជួយមាន វិធានការណ៏ធ្វើការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើ នាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕