ខ្មែរប៉ុស្ដិ៍ Close

    ពិតជាឡូយមែនទែន នាឡិកាឆ្លាតវៃសម្រាប់ជនពិការមួយគ្រឿងនេះ

    ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 868
    ពិតជាឡូយមែនទែន នាឡិកាឆ្លាតវៃសម្រាប់ជនពិការមួយគ្រឿងនេះពិតជាឡូយមែនទែន នាឡិកាឆ្លាតវៃសម្រាប់ជនពិការមួយគ្រឿងនេះ

    សម្រាប់បងប្អូនជនពិការដែលពិបាកក្នុងការដឹងពីម៉ោងពេលកន្លងមក ប្រហែលជាអស់បារម្មណ៍ទៀតហើយ ជាមួយនឹងបច្ចេកទេសថ្មី ដែលអ្នកជំនាញបានបង្កើតឡើងជាមួយ នាឡិកាឆ្លាតវៃ “THE DOT WATCH” មួយប្រភេទនេះ។ THE DOT WATCH ដែលជានាឡិកាឆ្លាតវៃនេះ ត្រូវបានគេបំពាក់នូវចំណុចតូចៗចំនួន៣៦គ្រាន់ ដែលអាចបង្ហាញប្រាប់ពីពេលវេលា ២៤ម៉ោង ក្នុងមួយថ្ងៃដូចនាឡិកាធម្មតាដែរ ដោយគ្រាន់តែស្ទាប់ទៅលើចំណុចតូចៗដែលលោតចុះលោតឡើងនៅលើផ្ទៃនាឡិកានោះប៉ុណ្ណោះ។ លើសពីការដឹងពីម៉ោងពេល នាឡិកាឆ្លាតវៃនេះ ក៏ភ្ជាប់មកជាមួយនូវកម្មវិធី (app) សម្រាប់ភ្ជាប់ជាមួយទូរសព្ទស្មាតហ្វូន ដែលអាចទទួល និងអានសារជាដើម។ ចំពោះតម្លៃរបស់វាវិញក៏ថ្លៃគួរសមដែ គឺចេញលក់ក្នុងតម្លៃ ៣៥៩$ ឯណោះ។

    បើចង់ជ្រាបកាន់តែច្បាស់ពីលក្ខណៈសម្បត្តិរបស់នាឡិកាឆ្លៃវៃនេះ ខូមទស្សនាវីដេអូខាងក្រោម៖