ខ្មែរប៉ុស្ដិ៍ Close

    ប្រយ័ត្ន! បើ​មាន​លេខ​ប្លែក​ស្រដៀង Google Voice ខល​មក​ទាមទារ​អ្វី​នោះ កុំ​ធ្វើតាម​ឲ្យ​សោះ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 1138

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​​ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ ករណី​​មាន​លេខ​ទូរសព្ទ​ចម្លែកៗ​ហៅ​ចូល​មក​ទូរសព្ទ​ដៃ​ ដើម្បី​ផ្ទៀងផ្ទាត់​ប្រើប្រាស់​កម្មវិធី​ណាមួយ។

    នាយកដ្ឋាន​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អ្នក​មិន​បាន​ស្នើ​សុំ ឬ​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ទេ ប៉ុន្តែ​មាន​លេខទូរសព្ទ​មិន​ដែល​ស្គាល់​ទាក់ទង​មក​ណែនាំ​ឲ្យ បំពេញ​លេខ​កូដ​តាម សូម​អ្នក​កុំ​ធ្វើ​តាម​ដាច់ខាត​ ព្រោះ​បើ​ធ្វើតាម ក្រុម Hackers អាច​លួច​យក​ទិន្នន័យ​របស់​បងប្អូន​ដូច​ជា លេខ​ទំនាក់​ទំនង សារ​ជា​អក្សរ និង​ប្តូរ Password អ៊ីមែល។

    ល្បិច​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​បរទេស ជាមួយ​លេខទូរសព្ទ ផ្សេងៗ​ដូច​ជា​លេខ ២០២-៤៥៥-៨៨៨៨ ហើយ​ក៏​កើត​មាន​ច្រើន​ករណី​ដែរ​នៅ​កម្ពុជា ដូច​នេះ​អ្នក​ប្រើប្រាស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ជាប់​លាប់​៕​

    ប្រភព៖​ sabay

    អត្ថបទទាក់ទង