គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ និងស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន
គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ និងស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើ ប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង ប្រាសាទ មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។ អំពើឈ្លានពាននេះជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំង បំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហ រដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដូចខាងក្រោម៖
