ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរមីនក្រើនរំលឹកប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 349
អាជ្ញាធរមីនក្រើនរំលឹកប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម អាជ្ញាធរមីនក្រើនរំលឹកប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម

 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារក្រើនរំលឹកដូចតទៅ៖

ប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម។ 

ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។ 

សូមបងប្អូននៅពេលប្រទះឃើញគ្រាប់ ឫវត្ថុសង្ស័យសូមកុំរើស កាន់ គប់ ដំ កែច្នៃគ្រាប់ទាំងនោះ ព្រោះវាអាចបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។

សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចំលែកសង្ស័យជាគ្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖ 012 800 473/ 011 38 39 37/ 097 489 5600/ 066 612 613 និង 063 96 34 99៕

អត្ថបទទាក់ទង