ខ្មែរប៉ុស្ដិ៍ Close

ទាហានកម្ពុជាការពារព្រំដែន៖ ខ្ញុំស្ម័គ្រត្រលប់ទៅការពារជាតិ និងប្រាសាទវិញ នៅពេលណាគ្រូពេទ្យថារបួសបានជាសះស្បើយ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 205
ទាហានកម្ពុជាការពារព្រំដែន៖ ខ្ញុំស្ម័គ្រត្រលប់ទៅការពារជាតិ និងប្រាសាទវិញ នៅពេលណាគ្រូពេទ្យថារបួសបានជាសះស្បើយ ទាហានកម្ពុជាការពារព្រំដែន៖ ខ្ញុំស្ម័គ្រត្រលប់ទៅការពារជាតិ និងប្រាសាទវិញ នៅពេលណាគ្រូពេទ្យថារបួសបានជាសះស្បើយ

យោងតាមការបង្ហោះផ្សាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះបានឱ្យដឹងថា ទាហានកម្ពុជាឈរជើងនៅប្រាសាទតាក្របី ឈ្មោះ ជា ធំ មានវ័យ៣៩ ឆ្នាំបាននិយាយថា គាត់មិនដែលស្អប់ថៃទេពីមុនមក គាត់គ្មានបំណងបាញ់ថៃទេទោះគេចូលមកឈរជើងរំលោភយកដីនិងប្រាសាទរបស់ខ្មែរក៏ដោយ។ តែគេបាញ់មកយើងមុន ទើបគាត់តស៊ូការពារទឹកដីរហូតដល់ថ្ងៃទីពីរ (ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥) ដែលពេលនោះគេប្រើយន្តហោះទម្លាក់គ្រាប់បែក គេប្រើដ្រូនអត្តឃាត និងកាំភ្លើងប្លោងបាញ់ស្រោចមកលើកម្លាំងការពារប្រាសាទរបស់យើង។

ទាហានដដែលរូបនោះបាននិយាយទៀតថា គាត់ស្ម័គ្រត្រលប់ទៅការពារជាតិ និងប្រាសាទវិញ នៅពេលណាគ្រូពេទ្យថារបួសបានជាសះស្បើយ។ នេះជាសម្តីរបស់គាត់អំឡុងពេលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យដោយត្រួវរបួសដៃស្តាំ បន្ទាប់ពីយន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់ក្បែរលេណដ្ឋានរបស់ពួកគាត់ ហើយអំបែងគ្រាប់បានជះមកត្រូវគាត់។

លោក ជា ធំ បានតំណាលរឿងនេះប្រាប់អ្នកដែលជិតដិតជាមួយគាត់នៅចំពោះមុខកូនស្រីអាយុ១០ឆ្នាំដែលត្រូវចាកចោលសាលារៀនតាមម្តាយមកមើលឳពុកនៅឯមន្ទីរពេទ្យ។ ក្មួយស្រី ជា ម៉ារ៉ានី បាននិយាយដោយមុខស្រងូតថា ក្មួយស្រែកយំពេលឮថា “ឳពុកត្រូវគ្រាប់ហើយ ដោយទ័ពសៀមបាញ់…”៕