ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រក្សាសុខសន្តិភាពបាន ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍកាន់តែប្រសើរថែមទៀត

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1522
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រក្សាសុខសន្តិភាពបាន ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍកាន់តែប្រសើរថែមទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រក្សាសុខសន្តិភាពបាន ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍកាន់តែប្រសើរថែមទៀត

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងពីកត្តាសុខសន្តិភាព និងអរគុណសន្តិភាព របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី គឺពិតជាត្រឹមត្រូវណាស់ ព្រោះថា ប្រទេសយើងរួមទាំងខេត្តរតនគិរី បានឆ្លងកាត់ការលំបាកច្រើនណាស់ពីសង្រ្គាមនិងការបែកបាក់គ្នាដែលជាមូលហេតុធ្វើឱ្យយើងគ្មានឱកាសនៅក្នុង ការអភិវឌ្ឍប្រទេសជាតិឡើយ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាប្រទេសកម្ពុជាយើងថែរក្សាបាននូវសុខសន្តិភាពឱ្យបាន នោះក្នុងរយៈពេល១០-២០ឆ្នាំទៀត ប្រទេសយើងរួមទាំងខេត្តរតនគិរី ពិតជាមានការរីកចម្រើនខ្លាំងជាងនេះ ដូច្នេះយើងត្រូវរួបរួមគ្នាដើរទៅមុខទៀត កុំដើរថយក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងសម័យសង្រ្គាម ខេត្តរតនគិរី មានហានិភ័យ ក្នុងការធ្វើដំណើរ ដោយចំណាយពេលយូរ ជាពិសេសគឺការស្ទាក់បាញ់ប្រហារពីអតីតខ្មែរក្រហម ថែមទៀតផង ហើយពេលខ្លះ បើយើងធ្វើដំណើរមករាជធានីភ្នំពេញ ត្រូវសុំការអនុញ្ញាតឆ្លងកាត់តាមប្រទេសវៀតណាម មកតាមច្រកបាវិត មកកាន់រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង