ខ្មែរប៉ុស្ដិ៍ Close

តើការដែលក្រុមប្រឆាំងអំពាវនាវឱ្យអឺរ៉ុបបន្តដាក់ទណ្ឌកម្មមកលើកម្ពុជា ឆ្លុះបញ្ចាំងពីអ្វី?

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 597
តើការដែលក្រុមប្រឆាំងអំពាវនាវឱ្យអឺរ៉ុបបន្តដាក់ទណ្ឌកម្មមកលើកម្ពុជា ឆ្លុះបញ្ចាំងពីអ្វី? តើការដែលក្រុមប្រឆាំងអំពាវនាវឱ្យអឺរ៉ុបបន្តដាក់ទណ្ឌកម្មមកលើកម្ពុជា ឆ្លុះបញ្ចាំងពីអ្វី?

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មាន ក្រុមមួយនោះដែលអួតខ្លួនជាចលនាតស៊ូ បានទៅអំពាវនាវដល់អឺរ៉ុបបន្តដាក់ទណ្ឌកម្មមកលើកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដំឡើងពន្ធនៅលើពិភពលោករួមទាំងកម្ពុជា ដែរ ដែលចំណុចនេះ បង្ហាញពីការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត នៃកំពង់ផៃស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមនៅ ក្រៅប្រទេសមួយចំនួន ដែលខំប្រឹងឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជានោះ បង្ហាញថា ក្រុមប្រឆាំង កំពុងយកជើងរាទឹក មិនចង់ឱ្យប្រទេសកម្ពុជាមានការរីកចម្រើន មិនចង់ឃើញប្រជាជនកម្ពុជា ទទួលបានសេចក្តីសុខនិងការអភិវឌ្ឍនោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង