អតីតសមាជិកក្រុមប្រឹក្សាឃុំ CNRP ២នាក់ទៀតហើយ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងជាតិ ២នាក់ទៀតហើយ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូលដែលទទួលបាន នៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតសមាជិកបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
អតីតសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងទាំង២រូបរួមមាន៖
ទី១៖លោក នុត សារុន អាយុ៦១ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំខ្សែត្រ ស្រុកកំពង់រោទ៍
ទី២៖លោក នុត សេង អាយុ៥៤ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំញរ ស្រុកកំពង់រោទ៍
ខាងក្រោមនេះគឺជាលិខិតសុំចុះចូល សមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំង២រូបនោះ៖