ខ្មែរប៉ុស្ដិ៍ Close

តើកងទ័ពមានតួនាទីអ្វីខ្លះ ក្នុងកិច្ចការពារសន្តិភាព និងបូរណភាពទឹកដី?

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 191
តើកងទ័ពមានតួនាទីអ្វីខ្លះ ក្នុងកិច្ចការពារសន្តិភាព និងបូរណភាពទឹកដី? តើកងទ័ពមានតួនាទីអ្វីខ្លះ ក្នុងកិច្ចការពារសន្តិភាព និងបូរណភាពទឹកដី?

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កងទ័ពមិនត្រឹមតែជាស្នូល ក្នុងការកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមជាកម្លាំងសំខាន់មួយក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។ កន្លងមកកងទ័ពកម្ពុជា បានបង្កើនសមត្ថភាពលើជំនាញវិស្វករកម្ម ការបោសសំអាតមីន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការងារជាច្រើន ព្រមជាមួយលទ្ធផលផ្លែផ្កាជាច្រើន គួរឱ្យកត់សម្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនៅថ្ងៃនេះ ក៏នឹងចូលរួមចំណែកបង្កើនសមត្ថភាពកងទ័ពជើងទឹកមួយកម្រិតទៀត ក្នុងការថែរក្សាសន្តិសុខលំហរសមុទ្រ និងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការលំហាត់សមុទ្ររួមជាមួយបណ្តាប្រទេសជាមិត្ត និងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់រាល់បទល្មើសដែលកើតឡើង នៅក្នុងដែនសមុទ្រ ព្រមទាំងវិភាគទានដល់ការរក្សាសន្តិសុខដែនសមុទ្រ នៅក្នុងតំបន់រួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ចោរសមុទ្រ ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការរត់ពន្ធអាវុធ ការជួញដូរមនុស្សខុសច្បាប់ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕

អត្ថបទទាក់ទង