ខ្មែរប៉ុស្ដិ៍ Close

តើជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រេចបានហេដ្ឋារចនាសម្ព័ន្ធរូបវន្តខាងវិស័យសុខាភិបាលអ្វីខ្លះ?

ដោយ៖ Sreyleak ​​ | ម្សិលមិញ ម៉ោង 11:23 am ព័ត៌មានទូទៅ 173
តើជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រេចបានហេដ្ឋារចនាសម្ព័ន្ធរូបវន្តខាងវិស័យសុខាភិបាលអ្វីខ្លះ? តើជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រេចបានហេដ្ឋារចនាសម្ព័ន្ធរូបវន្តខាងវិស័យសុខាភិបាលអ្វីខ្លះ?

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបាននូវសមិទ្ធផលសុខាភិបាលជាច្រើន ដែលក្នុងនោះមានខ្លះជាការបន្តកសាងពីអាណត្តិមុន និងខ្លះទៀតបានចាប់ផ្តើមសាងសង់និងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងអាណត្តិទី៧ នេះ។

សម្តេចធិបតី បានថ្លែងបន្តថា មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តខាងវិស័យសុខាភិបាលចំនួន៤ ធំៗ បានលេចជារូបរាងឡើងរយៈពេលជាង១ឆ្នាំមកនេះ ដែលទី១ គឺការសម្ពោធដាក់ឱ្យដំណើរការ «មន្ទីរពេទ្យតេជោ សន្តិភាព» ជាមន្ទីរពេទ្យដែលធំជាងនៅកម្ពុជា មានផ្ទុកគ្រែសម្រាកព្យាបាលជំងឺចំនួនជាង ១ម៉ឺនគ្រែ និងបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។ រីឯហេដ្ឋារចនាសម្ព័ន្ធ ទី២ គឺការសម្ពោធដាក់ឱ្យប្រើប្រាស់ «មន្ទីរពេទ្យតេជោសែនកោះធំ» កាលពីខែ មិនា ឆ្នាំ២០២៤ នេះ ហើយមន្ទីរពេទ្យនោះ មិនមែនសម្រាប់តែអ្នកកោះធំនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋទូទៅតែម្តង ដែលមានសមត្ថភាពទទួលអ្នកជំងឺប្រមាណ ៦០ម៉ឺននាក់។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធទី៣ គឺការរៀបចំ «អគារមណ្ឌលសុខភាពវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» និងទី៤ ការបើកការដ្ឋានសាងសង់ «អគារវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យកាលម៉ែត្រ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅរាជធានីភ្នំពេញ៕