ខ្មែរប៉ុស្ដិ៍ Close

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់កូនខ្មែរតជំនាន់ទៅថ្ងៃមុខ

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 7
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់កូនខ្មែរតជំនាន់ទៅថ្ងៃមុខ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់កូនខ្មែរតជំនាន់ទៅថ្ងៃមុខ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ដែលគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព បង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្ម និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកនោះជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបាននិងកំពុងជំរុញអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្សល់ទុកជា កេរមរតកប្រវត្តិសាស្រ្តដ៏ពិសិដ្ឋសម្រាប់កូន-ចៅខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ចំណេញពេល និងថ្លៃដឹក ជញ្ជូនប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងការវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកជាដើម។

ទន្ទឹមនេះដែរ គម្រោងព្រែកនឹងជួយកម្ពុជា ក្នុងការពង្រឹងនូវឯករាជ្យភាពនយោបាយ ពិសេសលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រ និងការសាទរយ៉ាងក្លៀវក្លាបំផុតពីសំណាក់ ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីភាព និងមនសិការខ្មែរទាំងមូលឲ្យកាន់តែរឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាព៕