ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 119
កម្ពុជា ស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកម្ពុជា ស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុនឯកជនផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ មានជាអាទិ៍ទៅកាន់ប្រទេសចិន និងប៉ែកអឺរ៉ុប ពីព្រោះផលិតផលកសិកម្មរបស់ខ្មែរ បានកំពុងមានសក្តានុពលរួមមាន ស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករ ដែលត្រូវការក្រុមហ៊ុនជួយផ្សព្វផ្សាយធ្វើទីផ្សារ ដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទទាក់ទង