រដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួមជាអធិបតីក្នុងពិធីចែកពូជជ្រូក មាន់ និងសម្ភារៈចិញ្ចឹមសត្វដល់សហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលេន
ពិធីចែកពូជជ្រូក មាន់ និងសម្ភារចិញ្ចឹមសត្វ ដល់សមាជិកសហគមន៍ តំបន់ការពារធម្មជាតិ «ព្រៃធំ ភូមិពពេល» និង «ព្រៃធំ ឃុំពង្រលើ» នៅលើខ្នងភ្នំគូលេន
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ទៀ សីហា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីចែកពូជជ្រូក មាន់ និងសម្ភារចិញ្ចឹមសត្វ ដល់សមាជិកសហគមន៍ តំបន់ការពារធម្មជាតិ «ព្រៃធំ ភូមិពពេល» និង «ព្រៃធំ ឃុំពង្រលើ» នៅលើខ្នងភ្នំគូលេនខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
នេះជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងជាចំណែកមួយជួយលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងពីរខាងលើ ដែលនឹងជម្រុញ ធានាបានកំណើនសេដ្ឋកិច្ច ឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា៕