តោះ! មកដឹងពីគោលដៅទេសចរណ៍ល្បីៗ ស្ថិតនៅជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា
តំបន់ទេសចរណ៍ល្បីៗដែលស្ថិតនៅជុំវិញបឹងទន្លេសាប កំពុងរៀបចំតុបតែងខ្លួន រង់ចាំភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅកម្សាន្ដនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ ថ្ងៃនេះ សូមណែនាំបងប្អូនមកដឹងពីតំបន់ទេសចរណ៍ទាក់ទាញល្បីៗ ដែលស្ថិតនៅជុំវិញបឹងទន្លេសាបជាច្រើនកន្លែងរួមមាន៖
ក. ខេត្តសៀមរាប
– កំពង់ឃ្លាំង
– ចុងឃ្នៀស
– កំពង់ភ្លុក
– បឹងពារាំង
– ជំរុំសត្វស្លាប បឹងព្រះពន្លៃ
ខ. ខេត្តបាត់ដំបង
– សហគមន៍អេកូទេសចរណ៍ព្រែកទាល់
គ.ខេត្តកំពង់ធំ
– ផាត់សណ្តាយ
– បឹងទន្លេឆ្មា
ឃ. ខេត្តពោធិ៍សាត់
– កំពង់ហ្លួង
ង. ខេត្តកំពង់ឆ្នាំង
– ភ្នំនាងកង្រី៕