ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មុនចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិ កងវិស្វកម្មកងទ័ពជើងគោក បានបោសសំអាតមីនរួចរាល់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 65

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីឆ្នាំ២០១៩ កងវិស្វកម្មកងទ័ពជើងគោក សហការជាមួយ CMAC បានចូលបោសសំអាតមីនរួចរាល់ មុននឹងចាប់ផ្តើមការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីមុន តំបន់នេះ ក៏នៅមាន មីន និងកាកសំណល់ពីសង្រ្គាម ប៉ុន្តែមកដល់ម៉ោងនេះ ទីកន្លែងនេះ គឺជាកន្លែងដែលបានដោះមីនស្អាត កន្លែងដែលរៀបចំសម្រាប់យន្តហោះធន់ធំចុះចត និងជាកន្លែងដែលមានចលនាជីវិតរស់រវើក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានសង្រ្គាម និងការបែកបាក់ ទៅជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន ប្រែក្លាយពីព្រលានយន្តហោះសម្រាប់ដឹកនាំមនុស្សគេចចេញពីសង្រ្គាម មកជាព្រលានយន្តហោះសម្រាប់ដឹកនាំទេសចរដើរលេងកម្សាន្ត៕

អត្ថបទទាក់ទង