ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរ ជឿជាក់យ៉ាងមុតមាំលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 41

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា បានបង្ហាញកាន់តែច្បាស់តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ពោលគឺក្រោយពេលបោះឆ្នោត ប្រជាពលរដ្ឋ បាននាំគ្នាចេញទៅដើរលេងកម្សាន្តនៅតាមរមនីយដ្ឋាននានានៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរយើង បានចេញទៅដើរលេងកំសាន្តដោយគ្មានការភ័យខ្លាច ដែលប្រការនេះ បានឆ្លុះបញ្ចាំងពីការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង