ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រៃវែង ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រាំង ដែលជួបការខ្វះទឹក ចំនួន៩៨៨៣ហិកតា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 26

(ភ្នំពេញ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមទាំង ២ខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យជាក់ស្តែងការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្ថានីយ៍បូមទឹកលេខ១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហាន២ ដោយប្រើម៉ូទ័របូម។

ការប្រើម៉ូទ័របូម មានដូចខាងក្រោម៖

* ពេលថ្ងៃបូមម៉ូទ័រ ចំនួន ២គ្រឿង
* ពេលយប់បូមម៉ូទ័រ ចំនួន៤គ្រឿង
* ក្នុងករណី ទន្លេតូចមានទឹកគ្រប់គ្រាន់ និងអគ្គិសនីផ្គត់ផ្គង់ភ្លើងគ្រប់កម្លាំងវ៉ាត់ ត្រូវបន្ថែមម៉ូទ័របូម ចំនួន ២គ្រឿងទៀត, សរុប ចំនួន ៦គ្រឿង (មុខកាត់1.6ម កំលាំង 460kw)ដែលស្ថិតនៅ ភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន (ប្រភពទឹកទន្លេតូច)។

ការបូម គឺដើម្បីជួយសង្គ្រោះស្រូវប្រាំងជួបការខ្វះទឹក ចំនួន ៩៨៨៣ហិកតា ចំនួន៣ស្រុក ស្មើនឹង ១៣ឃុំ ក្នុងខេត្តព្រៃវែង៕