ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលជលផល ជូនដំណឹងពីរដូវត្រីត្រូវជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 69

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនអំពីរដូវត្រីត្រូវជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៤នេះ។
រដ្ឋបាលជលផល បានបញ្ជាក់ថា៖ «ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេតបន្ទាប់ពីខ្នើត ខែមិគសិរ កន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង»។
រដ្ឋបាលជលផល ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង៕

អត្ថបទទាក់ទង