ខ្មែរប៉ុស្ដិ៍ Close

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 201
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច​ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។

សារលិខិតនោះមានខ្លឹមសារថា​៖​ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនមង្គលជូន សម្ដេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា តរៀងទៅ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមគោរពសម្តែងនូវការកោតស្ញប់ស្ញែង ចំពោះ គំរូវីរភាព របស់ សម្ដេចក្រឡាហោម ដែលជាឥស្សរជនមួយរូបនៃកម្ពុជា មានគុណបំណាច់ និងការលះបង់យ៉ាងធំធេង ក្នុងភាពជាអ្នកដឹកនាំបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន សម្រេចបាន ជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការការពារនិរន្តរភាពរាជានិយម ការពារនិងគោរពចំពោះ ព្រះពុទ្ធសាសនា ដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុត រក្សាបានឯកភាពជាតិ ឯករាជ្យភាព អធិបតីភាព បូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​សម្តេចក្រឡាហោម​ ស​ ខេង​៖

Credit Fresh News

អត្ថបទទាក់ទង