ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 55
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗ

ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានជួយធ្វើឱ្យសម្រេចជោគជ័យចំពោះការសិក្សារបស់សិស្ស ពិសេស តួអង្គឪពុក ម្តាយ បានលះបង់យ៉ាងច្រើនសម្រាប់ការសិក្សារបស់កូនៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មាតាបិតា អ្នកអាណាព្យាបាល បានខិតខំខ្លាំងពិសេសបញ្ហាជីវភាពរស់នៅដើម្បីឱ្យកូនៗបានសិក្សារៀនសូត្រដោយមិនឱ្យកូនបោះបង់ចោលការសិក្សា។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោល ព្រោះផ្លូវនៅវែងឆ្ងាយ ដែលត្រូវតែដើរទៅមុខបន្តទៀត៕

អត្ថបទទាក់ទង