ខ្មែរប៉ុស្ដិ៍ Close

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 202
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច

(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយនឹងការចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច។

មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាតរួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្សដែលមានចំនួនសរុប ៣ ៦០០រូប៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស៖

 

អត្ថបទទាក់ទង