ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 116
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គ្មាននរណាម្នាក់អាចធានាបានទេថា ពិភពលោកមិនមានអ្វីប្រែប្រួល ឬមិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពសង្គម។ ទោះយ៉ាងណា សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា តែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើងជាយថាហេតុ។

សម្តេចធិបបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះបីជាពិភពលោកអាចធានាបានថា នឹងមិនមានគ្រោះទឹកជំនន់ មិនមានវិបត្តិសង្គ្រាម ឬមិនមានបញ្ហាផ្សេងៗដែលមានពាក់ព័ន្ធដល់ជីវភាពសង្គមក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានគិតពីអភិក្រម គឺសង្ឃឹមនូវអ្វីដែល្អ ហើយត្រូវតៀមលក្ខណៈជាមុន ចំពោះស្ថានភាពអាក្រក់នានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដើម្បីជួយដល់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង