ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដឹកជញ្ជូនកម្មករ-កម្មការិនី នាឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដឹកជញ្ជូនកម្មករ-កម្មការិនី នាឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដឹកជញ្ជូនកម្មករ-កម្មការិនី នាឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ឱ្យត្រៀមរថយន្ដក្រុងសាធារណៈ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធី ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថា អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល ក៏បានបញ្ចេញរថយន្តក្រុងសាធារណៈ សម្រាប់ដឹកនាំបងប្អូនកម្មករ-កម្មការិនី និយោជិត ដើម្បីបានទៅបោះឆ្នោត និងបានទៅលេងស្រុកកំណើតផងដែរ ដោយឥតគិតថ្លៃ ទាំងទៅ និងត្រឡប់មកធ្វើការវិញ។

សូមជម្រាបជូនថា នាពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានរៀបចំរថយន្ដក្រុងសាធារណៈជាច្រើនគ្រឿង បានដឹកជញ្ជូនកម្មករ-កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ជិះធ្វើដំណើរទៅស្រុកកំណើត នៅក្នុងឱកាសឈប់សម្រាកពីការងារ ដូចជាពិធីបុណ្យជាតិធំៗ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទទាក់ទង