ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ បើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 391
កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ បើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ បើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងមានប៉ូលសេដ្ឋកិច្ចទី៤ ដែលមាន៤ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់លោក និងប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆានិងអង្ករ ដោយសារខេត្តទាំង៤នេះ សម្បូរទៅដោយស្រូវ និងត្រី។ លោកបន្តថា ខេត្តទាំង៤នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក៕

អត្ថបទទាក់ទង