ខ្មែរប៉ុស្ដិ៍ Close

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវនិងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 165
Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវនិងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវនិងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានទម្លាយនូវរូបភាព និងខ្លឹមសារមួយចំនួន ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំជាបុគ្គលិកនៅកាស៊ីណូ Naga។ ខ្ញុំនឹងបន្តធ្វើការងារជាធម្មតា ! ខ្ញុំមិនចូលរួមក្នុងការធ្វើបាតុកម្មខុសច្បាប់ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ នេះទេ ដោយសារតែខ្ញុំព្រួយបារម្ភពីការឆ្លងកូវិដ-19 ជាពិសេសមេរោគថ្មីអូមីក្រុង។ ដូចនេះសូមឱ្យមិត្តភក្តិទាំងអស់គ្នា កុំចូលរួមធ្វើបាតុកម្មខុសច្បាប់នេះ បើទោះបីជាពួកយើងកន្លងមកធ្លាបបានទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មក៏ដោយ»។

«ខាងក្រោមនេះគឺជារូបភាពខ្លះៗ និងនៅមានរូបភាពជាច្រើនទៀត ដែលពួកយើងបានទទួលការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ និងក្រៅប្រទេសពីសំណាក់ជនបរទេស ដើម្បីឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល»។

ខាងក្រោម Link Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត»

https://www.facebook.com/105105321402073/posts/389072809671988/?d=n

អត្ថបទទាក់ទង