ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 48
លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន

នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃទី១នៃដំណើរទស្សនកិច្ច លោក ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា-ជប៉ុន ដែលមានកន្លងមក និងបន្តពង្រឹងពង្រីកនូវចំណងប្រតិបត្តិការនេះ។ ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានជម្រាបជូនអំពីស្ថានការណ៍ពិតប្រាកដរបស់កម្ពុជា ទាំងស្ថេរភាពនិងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ដែលនាំឱ្យមានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ក្នុងនោះកំណើនវិនិយោគិនជប៉ុនក៏កាន់តែច្រើនឡើងផងដែរ។ ជាមួយគ្នានេះឯកឧត្តម ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) ក៏បានវាយតម្លៃខ្ពស់អំពីកិច្ចទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង