ខ្មែរប៉ុស្ដិ៍ Close

ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ ចំនួន ១៤នាក់ បានចាកចេញទៅកាន់អូស្ត្រាលីហើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ ចំនួន ១៤នាក់ បានចាកចេញទៅកាន់អូស្ត្រាលីហើយ! ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ ចំនួន ១៤នាក់ បានចាកចេញទៅកាន់អូស្ត្រាលីហើយ!

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមបាញ់កាំភ្លើងដៃ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៤នាក់ រួមជាមួយអ្នកសង្កេត០១នាក់ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី តាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្ពេញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិយោធា ក្នុងនាមកងទ័ពជើងគោកកម្ពុជា ជាមួយនិងបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM2018 (Australian Army Skills at Arms Meeting 2018)។ ក្រុមបាញ់កាំភ្លើងដៃ ដែលនឹងចូលរួមក្នុងកម្មវិធី AASAM 2018 ទាំង២០ប្រទេសរួមមាន ៖ កម្ពុជា, ឥណ្ឌូណេស៊ី, ជប៉ុន, កាណាដា, អូស្រ្ដាលី, ហ្វ៊ីលីពីន, ថៃ, ណូវែលហ្សេឡង់, អូស្រ្ដា-ហ្សេឡង់, សឹង្ហបូរី, ម៉ាឡេស៊ី, ចក្រភពអង់គ្លេស, សាធារណៈរដ្ឋកូរ៉េ, កងទ័ពជើងគោក និងជើងទឹកសហរដ្ឋអាមេរិក, សហភាពអារ៉ាប់អេម៉ឺរេត, បារាំង, ប៉ាពួញូហ្គីណេ, តុងហ្កា, និងទីម័រខាងកើត។

ជាមួយគ្នានោះ នៅមុនថ្ងៃដែលក្រុមបាញ់កាំភ្លើងដៃកងយោធពលខេមរភូមិន្ទចេញដំណើរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយក្រុមបាញ់កាំភ្លើងទាំងអស់ សូមឲ្យចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អ នាំយកកិត្តិយសមកជូនប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភសម្ភារៈថវិកា ជូនដល់ក្រុមបាញ់កាំភ្លើងកម្ពុជាទាំង១៤នាក់ ជាចំណងដៃមុនចេញដំណើរផងដែរ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល ទឹកក្រូចដប ០១កេស មី ០១កេស ។

អត្ថបទទាក់ទង