ខ្មែរប៉ុស្ដិ៍ Close

ចិនបញ្ជូនយន្តហោះទៅដឹកប្រជាជនរបស់ខ្លួនពីថៃនិងម៉ាឡេស៊ីមកមាតុប្រទេសវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 52
ចិនបញ្ជូនយន្តហោះទៅដឹកប្រជាជនរបស់ខ្លួនពីថៃនិងម៉ាឡេស៊ីមកមាតុប្រទេសវិញ ចិនបញ្ជូនយន្តហោះទៅដឹកប្រជាជនរបស់ខ្លួនពីថៃនិងម៉ាឡេស៊ីមកមាតុប្រទេសវិញ

អាកាសចរណ៍ស៊ីវិលចិនបានអោយដឹងនៅលើវេបសាយរបស់ខ្លួនថា ខ្លួនបានបញ្ជូនយន្តហោះចំនួន២គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ដើម្បីទៅដឹកប្រជាជនរបស់ខ្លួនដែលមានប្រភពមកពីខេត្តវូហាន និងដែលកំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ និងនៅទីក្រុង Kota Kinabalu នៃប្រទេសម៉ាលេស៊ី។

ទីក្រុងវូហានដែលគេដឹងថាជាប្រភពដំបូងនៃការរីករាលដាលវីរុសកូរ៉ូណា និងដែលគេដឹងថាមានមនុស្សស្លាប់ដោយសារវីរុសនេះរហូតដល់ជាង២០០នាក់ហើយនោះ កំពុងតែត្រូវបានបិទនូវរាល់សកម្មភាពចរាចរណ៍ ពាណិជ្ជកម្ម ផ្សេងៗ ហើយអាជ្ញាធរកំពុងព្យាយាមបិទមិនអោយវីរុសនេះរីករាលដាលទៅដល់កន្លែងផ្សេងទៀត។

ប្រទេសប៉ាគីស្ថានបានប្រកាសបិទជើងហោះហើរទៅមកជាមួយចិនរហូតដល់ថ្ងៃទី២ខែកុម្ភៈ។ ចំណែកឯជើងហោះហើរ Vietjet របស់វៀតណាមបានប្រកាសផ្អាកជើងហោះហើររបស់ខ្លួនទៅប្រទេសចិនចាប់ពីថ្ងៃទី ១ខែកុម្ភៈ។

កាលពីថ្ងៃព្រហស្បត្តិ៍ អាជ្ញាធរវៀតណាមបានប្រកាសឈប់ផ្ដល់វីសាដល់អ្នកទេសចរណ៍ជនជាតិចិនបន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងនូវវីរុសដ៏មហាប្រល័យនេះចំនួន៣ករណីបន្ថែមទៀត។

ក្រុមហ៊ុន Kenya Airways ក៏បានបិទជើងហោះហើរទៅមកជាមួយចិនផងដែរ។

Bangkok Post

អត្ថបទទាក់ទង