ជួបគ្នាហើយមានមេត្តាធម៌
រៀនស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួនយើងឲ្យបានល្អ ព្រោះត្រូវឃើញមុខគ្នារាល់ថ្ងៃ ឃើញហើយមានមេត្តាចិត្ត គឺបានសុខ ហើយបានសន្សំបុណ្យទៀត ផ្ទុយមកវិញបើស្អប់គ្នាហើយ ឃើញគ្នារាល់ថ្ងៃទៀត វាជារឿងលំបាកទាំងអស់គ្នា ដូច្នេះត្រូវប្រយ័ត្ន កុំចេះតែប្រកាន់រឿងបន្តិចបន្តួច ត្រូវលស់លា លើកលែង ឲ្យអភ័យ។
ដកស្រង់ចេញពីសៀវភៅសិក្សាព្រះសូត្រ ភាគទី១៣ ទំព័រទី៥១ រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស