ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុទ្ធនាការបំភ្លៃការពិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលសម្ពាធពីសហភាពអ៊ឺរ៉ុប គឺជាការភូតភរ ដោយមិនចេះខ្មាស់អៀន!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 15
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុទ្ធនាការបំភ្លៃការពិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលសម្ពាធពីសហភាពអ៊ឺរ៉ុប គឺជាការភូតភរ ដោយមិនចេះខ្មាស់អៀន! អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុទ្ធនាការបំភ្លៃការពិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលសម្ពាធពីសហភាពអ៊ឺរ៉ុប គឺជាការភូតភរ ដោយមិនចេះខ្មាស់អៀន!

បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹង​ធ្វើ​ដំណើរ​​ទៅចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ី-អ៊ឺរ៉ុប (ASEM) លើកទី១២ ដោយ​ផ្ទាល់​នៅ​ទីក្រុង​ប្រ៊ុច​សែល ប្រទេស​ប៊ែល​ហ្ស៊ិក ចាប់​ផ្តើម​ពី​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នោះ​​ ​មាន​ក្រុម​ជន​ខិលខូច​​មួយ​ចំនួនបាន​ប្រឌិត​ព័ត៌មាន​​ផ្សព្វផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​សម្ពាធ​ពី​សហភាព​អ៊ឺរ៉ុប ក្នុង​ពេល​ប្រជុំនោះ។ ​

​ជាការ​ឆ្លើយតបទៅនឹង​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយខាងលើ​​ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទាត់ចោល​ព័ត៌មាន​មិន​ពិតរបស់​ក្រុម​ជនខិលខូច​ទាំង​នោះ នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​​បាន​បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន​​ សែន មិន​ត្រឹម​តែ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប តាម​ការ​អញ្ជើញ​របស់​ ប្រធាន​ក្រុម​ប្រឹក្សា​អ៊ីរ៉ុបលោក Donald Tusk និង​ ប្រធានគណៈកម្មការ​អ៊ឺរ៉ុបលោក Jean Claude Junker ប៉ុណ្ណោះទេ ប៉ុន្តែលោក​ ហ៊ុន សែន នឹង​ថ្លែង​បទអន្តរាគមន៍​ដោយ​ផ្តោត​លើ​ប្រធានបទ «របៀបវារៈឆ្នាំ​ ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន »។

សេចក្តី​ប្រកាស​ព័ត៌មានដដែលបាន​ឱ្យដឹងថា ការ​ថ្លែង​បទអន្តរាគមន៍ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី អ៊ឺរ៉ុប ផ្ទាល់​​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺជា​របៀបរារៈផ្លូវការ ដែល​ជាសត្យានុម័ត ឆ្លើយតបទៅនឹង​ការ​ធ្វើ​វិទ្ធង្សនាអកុសល​ របស់​ក្រុម​ក្រៅ​ច្បាប់ ​ដែល​ធ្វើ​យុទ្ធនាការ​ប្រឌិត និង​បំភ្លៃ​ការពិត ដែល​លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួល​សម្ពាធ​ពី​សហភាព​អ៊ីរ៉ុប ក្នុង​ពេលប្រជុំនោះ​ ជាងនេះទៅទៀត អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​យុទ្ធនាការ​ប្រឌិត ​ និង​​បំភ្លៃ​ការពិត របស់ក្រុម​ក្រៅ​ច្បាប់នៅពេលនេះ​ ថា​ជា​ការ​ភូតភរយ៉ាង​​ពិត​ប្រាកដ និង​មិន​ខ្មាស់​អៀន។

សូមបញ្ជាក់ផងដែរថា កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប លើកទី១២ ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «អ៊ឺរ៉ុបនិងអាស៊ី៖ ដៃគូសម្រាប់​បញ្ហា​ប្រឈម​សកល» នឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែល ប្រទេស​ប៊ែល​ហ្ស៊ិក ​ក្នុងគោលបំណង ពង្រឹងកិច្ច​សន្ទានា និង​កិច្ច​សហប្រតិបត្តិការ រវាងតំបន់អាស៊ី និង​អ៊ឺរ៉ុប ខណៈដែល​តំបន់​ទាំង​ពីរ​ជំរុញ​ការកសាង​កម្លាំង​រួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហាជាច្រើន ចាប់​ពី​ការ​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការ​តភ្ជាប់ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ៕

អត្ថបទទាក់ទង