ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 459
កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេសបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរដើម្បីជាប្រយោជន៍និងវិបុលភាពរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដល់ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនិងលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់មួយកម្រិតបន្ថែមទៀត។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ កសិកម្ម កសិឧស្សាហកម្ម ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកដែលបាន សម្រេចកន្លងមកនៅក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលជាក្តីកង្វល់រួមដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ អន្តរជាតិនិងពីការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរៀបចំអាហារថ្ងៃត្រង់ដើម្បីជាកិត្តិយសជូនឯកឧត្តម Stefan MESSERER ជាមួយនឹងបរិយាកាសកក់ក្តៅ និងប្រកបដោយមិត្តភាព។

On the morning of 29 July 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a farewell call by His Excellency Stefan MESSERER, Ambassador of the Federal Republic of Germany to the Kingdom of Cambodia, on the occasion of the successful completion of his diplomatic mission in Cambodia.

His Excellency the Deputy Prime Minister commended the Ambassador for his dedicated efforts in deepening the longstanding friendship and cooperation between the two countries for the mutual benefit and prosperity of their peoples. He also underscored his readiness to extend the same support to the Ambassador’s successor to further strengthen bilateral relations and elevate the partnership to new heights.

Both sides discussed expanding cooperation in priority areas, including trade and investment, education, agriculture, agro-industry, energy, tourism, and people-to-people exchanges, with an emphasis on high-level exchanges which help achieve during the Ambassador’s mission. They also exchanged views on regional and international issues of mutual concern, underscoring the importance of upholding international law and supporting diplomatic approaches to the peaceful settlement of disputes. The Deputy Prime Minister also updated the Ambassador on the current developments regarding the Cambodia-Thailand border issues.

Following the farewell meeting, His Excellency the Deputy Prime Minister hosted a luncheon in honor of His Excellency Stefan MESSERER in a warm and friendly atmosphere.